ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រាប់អ្នកសារព័ត៌មានថា យុទ្ធនាការ កាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក "ថ្ងៃនេះ ខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ" និងយុទ្ធនាការ ដាំដេីមឈេីយ៉ាងតិច១លានដេីមក្នុង ១ឆ្នាំ ក្រោមប្រធានបទ"ពន្លកបៃតង" ជាគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងសាយភាយ និងមានការចូលរួមពី បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន យុវនារី ព្រះសង្ឃ និងកម្មករ កម្មការិនី ជិត ១០លាន អង្គ-នាក់ ធៀបជាមួយចំនួនប្រជាជនទូទាំងប្រទេស គឺជាងពាក់កណ្ដាល នៃចំនួនប្រជាជនកម្ពុជា។ ឯកឧត្តមបន្ដទៀតថា ជារៀងរាល់ថ្ងៃ សិស្សានុសិស្ស នៅតាមសាលារៀន តែងតែធ្វើសកម្មភាព ក្នុងយុទ្ឋនាការកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក និងចូលរួមប្រមូលសំរាម និងកាកសំណល់នានា ដេីម្បីរក្សាឱ្យបាននូវការទុកដាក់សំរាម ទៅតាមប្រភេទនីមួយៗ និងញែកឱ្យដាច់ពីសំណល់រឹង និងរាវ ពោលគឺជាការចូលរួមដ៏ធំធេងរបស់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាង ៣លាននាក់ ក្នុងបុព្វហេតុដេីម្បីភាពស្អាត នៅកម្ពុជា ក្រោមពាក្យស្លោក កម្ពុជាស្អាត ខ្មែរធ្វើបាន។ រីឯយុទ្ឋនាការ ពន្លកបៃតង ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានពោលទៀតថា ការចាប់ផ្ដេីមនូវយុទ្ធនាការពន្លកបៃតង គឺពោរពេញដោយកម្លាំងកាយ និងកម្លាំងចិត្ត ពីមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ ពោលគឺចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដែលជាលទ្ធផល គឺទទួលបានគួរជាទីមោទនៈ ។ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ ធ្វេីការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ស្ទើរគ្រប់ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា តួយ៉ាងដូចជាការបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំកន្លងមក នៅខេត្តពោធិ៍សាត់ ស្ទឹងត្រែង និងមណ្ឌលគីរី ជាដេីម។ ដោយឡែក ជាការចូលរួម ពីមន្ដ្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន យុវនារី ព្រះសង្ឃ កម្មករ កម្មការិនី គ្រប់រាជធានី ខេត្ត បានស្ម័គ្រចិត្ត ទទួលយកដេីមឈេី ពីក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទូទាំងប្រទេស ធ្វើការដាំដុះលេីផ្ទៃដី លំនៅឋាន សហគមន៍ និងតំបន់សឹករិចរិល ប្រមាណជិត ២ លានដេីម ក្នុងឆ្នាំ២០២៤នេះ។ នេះសរបញ្ជាក់ឱ្យបានឃេីញយ៉ាងច្បាស់ថា យុទ្ធនាការ ពន្លកបៃតង បាននឹងកំពុងបោះជំហ៊ាន ប្រកបដោយភាពជោគជ័យ និងបានដក់ជាប់ក្នុងផ្នត់គំនិត សិស្សានុសិស្ស យុវជន យុវនារី ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាយេីង ដេីម្បីរុញច្រាននាវាកម្ពុជា ឱ្យទទួលបានគម្របបៃតង ៦០% នាឆ្នាំ២០៥០ ជាក់ជាមិនខាន។ ជាការពិតណាស់ មកដល់ពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយេីង បាននឹងកំពុងទទួលបាននូវ បរិយាកាសខ្យល់ ក្នុងកម្រិតល្អណាស់ តាមរយៈការវាស់កម្រិតខ្យល់ របស់អង្គការ WHO និងកំពុងទទួលបានការកោតសរសេីរ ពីមជ្ឍដ្ឋានអន្ដរជាតិ ពោលគឺ ប្រទេស អារ៉ាប់ប៊ីសាអូឌីតប្រទេសស្ថិតក្នុងតំបន់អារ៉ាប់រួម និងអឺរ៉ុបជាដេីម។ បញ្ហាភាពស្អាត លេីមេឃ លេីដី និងក្នុងទឹក កម្ពុជាខ្លួនឯង ផ្ទាល់បាននឹងកំពុងធ្វេីសកម្មភាពយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងទទួលបានការចូលរួមចំណែកពីសំណាក់អង្គការមកពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ដេីម្បីធ្វេីការលុបបំបាត់ និងបានលុបបំបាត់ ប្រមាណជាង ៥០% ធៀបទៅនឹងឆ្នាំ ២០២២។ យើងរួមគ្នា ដេីម្បីភាពស្អាត ភាពបៃតង និងចីរភាពបរិស្ថានកម្ពុជា។ អត្ថបទ៖ ជា សុភា
ព័ត៌មានគួរចាប់អារម្មណ៍
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... (ហង្សនាគ០១)
ដោយសារបាយការណ៍មិនពិតបែបនេះទើបធ្វើឲ្យវិវាទដីធ្លីមិនអាចដោះស្រាយបញ្ចប់... ()
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា