ខេត្តពោធិ៍សាត់÷ បទល្មើសរបាំងស្បៃក្រឡាញឹក និង របាំងណរ៉ាវវេងៗរាប់រយខ្សែដាក់យ៉ាងរំភើយ ចាប់ពីតំបន់កំពង់ហ្លួង រហូតមកដល់ភូមិផ្ទួល ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ទាំងក្នុងរដូវបិទនេសាទនេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលដាក់ម៉ងចងសន្ទួច ជាលក្ខណៈគ្រួសារ បានឲ្យដឹងថា កន្លងមកគេឃើញមានមន្ត្រីជំនាញចុះជាញឹកញាប់ដែរ ប៉ុន្តែហាក់មិនថយចុះអ្វីនោះទេ គឺបទល្មើសនៅតែមានដដែល ។ប្រភពពីរប្រជាពលរដ្ឋរស់នៅជិតទីតាំងខាងលើបានបញ្ជាក់បន្ថែមថា ពួកគាត់មានការងើយឆ្ងល់ថា ប្រហែលជាមានការបិទបាំង បានជាបទល្មើសនៅតែមានក្នុងរដូវបិទនេសាទបែបនេះ។ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកកាន់អង្គភាពសារព័ត៌មានភ្លាមនោះ ក្រុមការងារសារព័ត៌មានយើង បានចុះទៅដល់ទីតាំងបទល្មើសដូចប្រជាពលរដ្ឋបានរាយការណ៍មកពិតប្រាកដមែន ហើយក៏បានថតផ្តិតយករូបភាពជាក់ស្ដែង។ក្នុងករណីបទល្មើសនេះដែរប្រជាពលរដ្ឋ ស្នើសុំបន្ថែមឲ្យអង្គភាពសារព័ត៌មានយើង ចុះផ្សាយ ដើម្បីបង្ហាញ ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក បានដឹង និងលោក ហៃ ធូរ៉ា ប្រធានបន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ភិន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលស្រុកក្រគរ និងជាពិសេស ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលជាប្រធានគណៈប្រជាការឯកភាពខេត្ត ជួយដាក់អធិការកិច្ចនិងត្រួតពិនិត្យមើលបទល្មើសខាងលើរនេះផង ។សូមបញ្ជាក់ផងដែរថា៖ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល លេខ ១៤៤១ ជផ បានចេញសេចក្តីជូនដំណឹង ស្តីពី រដូវបិទនេសាទ ឆ្នាំ២០២៤។ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម។ពាក់ព័ន្ធនិងការចុះផ្សាយស្ដីពីបទល្មើសនេសាទខាងលើនេះ យើងខ្ញុំជាអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងបង្ហាញការពិតជូនថ្នាក់ដឹកនាំ តាមអ្វីដែលជាការរាយការណ៍ និងការស្នើសុំរបស់ប្រជាពលរដ្ឋឲ្យផ្សព្វផ្សាយតែប៉ុណ្ណោះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺ រៀង រាល់ម៉ោងធ្វើការ តាមច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន នៅកម្ពុជា ៕សូមអរគុណ!
ព័ត៌មានគួរចាប់អារម្មណ៍
លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង (ហង្សនាគ០២)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ហង្សនាគ០១)
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ()
ក្រសួងបរិស្ថាន បាននឹងកំពុងបោះជំហ៊ានទៅមុខយ៉ាងខ្លៀវខ្លា ក្នុងនីតិកាលទី៧ (ហង្សនាគ០១)
សាលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត Hor Kunthea ក្នុងការចូលរួមបរិច្ចាគថវិកា ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។ ()
វីដែអូ
ចំនួនអ្នកទស្សនា