ខេត្តសៀមរាប÷ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៤។លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តម ចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជាក្រុម ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស.ស.យ.ក រាជធានីភ្នំពេញ រួមជាមួយលោក ថាត់ បូរ៉ា អនុប្រធានប្រចាំការផែន មុីហេង តំណាងឱ្យលោក លឹម សុខឡេង អនុប្រធានកណ្ដាលផែននិង ជា ប្រធានផែន មុីហេង ព្រមទាំង លោក វិន វិចិត្រ រួមជាមួយសមាជិកសមាជិកាក្នុងផែន មុីហេង ចូលរួម ពិធីបុណ្យកាន់បិណ្ឌវែនទី៩ នៅវត្ត មុន្នីចេស្ដា ហៅវត្តពោធិពីរដើម ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លោកស្រី ប្រធាន បាននាំយកថវិការចូលរួមពិធីបុណ្យកាន់វេទទី ៩ បច្ច័យបួនប្រគេនព្រះសង្ឃ ចំនួន ២៥ អង្គ ក្នុងមួយអង្គទទួលបានបច្ច័យចំនួន ១មុីនរៀល សរុបចំនួន ២៥មុីនរៀល ចែកជូន លោកតា លោកយាយ ក្រុមភ្លេងពិណពាទ្យ បងប្អូនចុងភៅ សរុបចំនួន ៨០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១មុីនរៀល ទឹកប្រាក់សរុបរួម ៨០មុីនរៀល ។ឆ្លៀតក្នុងឱកាសនេះដែរលោកស្រីប្រធានសូមជូនពរដល់ថ្នាក់ដឹកនាំ សមាជិកសមាជការកណ្ដាលផែនជ័យឧត្តមនិងផែនចំណុះទាំង ១៣ ផែន លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកានៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ៕#សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ #ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ #សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា #កណ្ដាលផែនជ័យឧត្តម #សួស្រីមុី #soursreymey hangneaknews.com
ព័ត៌មានគួរចាប់អារម្មណ៍
ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅការសុីណូ ថ្មពេជ្រ (Daimond casino ) នឹងបោកគ្រា-ប់បែ-កដៃមួយគ្រា-ប់តែសំណាងល្អមិនផ្ទុះ បណ្ដាលអោយសន្ដិសុខម្នាក់រង់របួស... (ហង្សនាគ០១)
ការដឹកជញ្ជូនឈើ ជារៀងរាល់យប់ថ្ងៃ តាមម៉ូតូកែច្នៃជាច្រើនគ្រឿង របស់ក្រុមឈ្មួញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធហាក់គ្មានវិធានការទប់ស្កាត់សោះ. (ហង្សនាគ០១)
លោកស្រី សួ ស្រីមី ប្រធានកណ្តាលផែនជ័យឧត្តម និងជាក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃស ស យ ក.រាជធានីភ្នំពេញ បានដឹកនាំសមាជិក សមាជិការ កាន់បិណ្ឌទី៩ (ហង្សនាគ០១)
សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា (ហង្សនាគ០១)
លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ ។ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា