ថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
Thu,05 September 2024 (Time 07:25 AM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងប្រតិភូ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នេះបានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។

ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន បានសម្តែងនូវសមានទុក្ខ ក្រៀមក្រំ អាឡោះអាល័យ និងក្តីសង្វេគជាពន្លឹក និងសូមចូលរួមរំលែកទុក្ខដ៏កៀមក្រំជាមួយលោកជំទាវ ដែលជាភរិយា ព្រមទាំងក្រុមគ្រួសារញាតិមិត្តបងប្អូនសាច់សាលោហិត របស់សព។ មរណភាពរបស់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ល្អប្រពៃ ហើយក៏ជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីចូលរួមចំណែកការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសបានដង្ហែតាមអង្គព្រះមហាក្សត្រ ក្នុងការដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជាដ៏បវររុងរឿងឆ្ពោះទៅរកសេចក្តីសុខ សន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន សូមឧទ្ទិសបួងសួងជូនវិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលពិសេសជូនសិក្ខាកាម ចំនួន៦៨៤នាក់ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា និងឡាវ ប្តេជ្ញាចិត្តរួមគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ ។ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
30 នាក់
ម្សិលមិញ :
487 នាក់
សប្តាហ៍នេះ :
2103 នាក់
ខែនេះ :
7983 នាក់
3 ខែនេះ :
33173 នាក់
សរុប :
452220 នាក់