រុស្ស៊ី ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាឧទ្ធម្ភាគចក្ររុស្ស៊ី Mi-8 និង Mi-24 នឹងបញ្ជូនចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពដើម្បីដោះស្រាយជម្លោះនៅតំបន់ Nagorno-Karabakh។ នេះបើយោងតាមប្រភពពីសារព័ត៌មាន sputniknews។ឧទ្ធម្ភាគចក្រប្រភេទ Mi-8 និង Mi-24 ចំនួន៨ គ្រឿងត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋានមួយនៅក្នុងទីក្រុង Yerevan ដោយដឹកជញ្ជូននៅក្នុងយន្តហោះយោធាប្រភេទ An-124 Ruslan។អគ្គសេនាធិការកងទ័ពរុស្ស៊ីរាយការណ៍ថា កងរក្សាសន្តិភាពរុស្ស៊ី៤១៤នាក់ រថយន្ដរាប់សិបគ្រឿង និងយានយន្តផ្សេងៗទៀតព្រមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើកចំនួន៨ គ្រឿងត្រូវបានបញ្ជូនទៅកាន់តំបន់ Nagorno-Karabakh ក្នុងមួយថ្ងៃ។ ទន្ទឹមនោះបុគ្គលិកយោធាចំនួន ១,៩៦០ នាក់ប្រដាប់ដោយអាវុធធុនតូច រថពាសដែក ៩០ គ្រឿង រថយន្តយោធា ៣៨០ គ្រឿង និងឧបករណ៍ផ្សេងទៀតក៏ត្រូវបានបញ្ជូនទៅកាន់តំបន់នោះផងដែរ។គួរបញ្ជាក់ថា មេដឹកនាំរុស្ស៊ី អាមេនីនិង អាស៊ែបៃហ្សង់ បានអនុម័តសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃច័ន្ទ ស្តីពីការបញ្ឈប់អរិភាពនៅក្នុងតំបន់ជម្លោះ Nagorno-Karabakh ដែលកំពុងបន្តផ្ទុះឡើងចាប់តាំងពីចុងខែកញ្ញា។ ហើយបទឈប់បាញ់បានចូលជាធរមាននៅម៉ោង២១៖ ០០នាទីម៉ោងក្នុងតំបន់នៅថ្ងៃដដែលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្តរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៨០នាក់និងចំនួនជាសះស្បើយសរុបកើន៨១៧០នាក់ខណៈស្លាប់ថ្មី៥នាក់ (សហការី)
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀតបានមកដល់កម្ពុជាហើយ (សហការី)
សម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ (សហការី)
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា