ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
Joe Biden ព្រមានថា ពលរដ្ឋ​អាមេរិក​អាច​នឹង​ស្លាប់​កាន់​ច្រើន បើ Trump នៅតែ​បន្ត​រារាំង​ការផ្ទេរអំណាច​
Tue,17 November 2020 (Time 06:23 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 511នាក់)

អាមេរិក ៖ ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden បាន​ព្រមាន​ថា​ ការ​មិនមាន​ឆន្ទៈ​ផ្ទេរអំណាច​របស់​ប្រធានាធិបតី Donald Trump នឹងធ្វើ​ប្រជាជន​អាមេរិក​កាន់តែច្រើន​អាច​នឹង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ខណៈ​របស់​រដ្ឋបាល​លោក Biden និយាយ​អំពី​ផែនការ​ចែកចាយ​វ៉ាក់សាំង​។​

​នៅពេល​ត្រូវបាន​សួរ​ដោយ​អ្នកយកព័ត៌មាន​ថា ​តើ​នឹងមាន​លទ្ធផល​បែបណា​បើ​លោក Trump នៅតែ​ប៉ុនប៉ង​បន្ត​រារាំង​ការផ្ទេរអំណាច លោក Biden បាន​ព្រមាន​ថា “​មនុស្ស​កាន់តែច្រើន​អាច​នឹង​ស្លាប់​ប្រសិនបើ​យើង​មិន​សហការគ្នា​”​។​

​ថ្លែង​ក្នុង​ទីក្រុង Wilmington នៃ​រដ្ឋ Delaware លោក Biden បាន​ចោទ​ជា​សំណួរ​ថា “​តើ​យើង​ឲ្យ​ប្រជាជន​អាមេរិក​ជាង​៣០០​លាន​នាក់​ទទួលបាន​វ៉ាក់សាំង​ដោយ​របៀប​ណា​? តើ​អ្វី​ទៅជា​ផែនការ​នៃ​ហ្គេម​នេះ​? វា​ជា​កិច្ចការ​ដ៏​ធំធេង​ដើម្បី​សម្រេចបាន​វា​”​។ លោក​បន្តទៀតថា “​ប្រសិនបើ​យើង​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃទី​២០​ខែមករា​ដើម្បី​ចាប់ផ្តើម​ផែនការ​នេះនោះ វា​នឹងធ្វើ​ឲ្យ​យើង​ខកខាន​ជាង​មួយខែ ដូច្នេះ​វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវធ្វើ​ឲ្យ​ហើយ ត្រូវតែមាន​ការសម្របសម្រួល​ឥឡូវនេះ​ឬ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

​ក្រោយមក នៅក្នុង​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកយកព័ត៌មាន​ម្នាក់ទៀត លោក Biden បាន​និយាយថា លោក​បាន​និយាយ​ជាមួយ​សមាជិកសភា​គណ​បក្ស​សាធារណរដ្ឋ​ជាច្រើនរូប​ហើយ​លោក​ពិតជា​អាណិតអាសូរ​ចំពោះ​ជំហរ​ដ៏​លំបាក​ដែល​ប្រធានាធិបតី​បានដាក់​លើ​ពួកគេ​។ លោក Biden លើកឡើងថា “​ខ្ញុំ​សង្ឃឹមថា លោក​ប្រធានាធិបតី​នឹង​បំភ្លឺ​បន្ថែមទៀត​មុនពេល​យើង​ទៅដល់​ថ្ងៃទី​២០ ​ខែមករា​”៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
43 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1248 នាក់
ខែនេះ :
6770 នាក់
3 ខែនេះ :
17670 នាក់
សរុប :
329216 នាក់