បាងកក ៖ រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសថា រាល់ព្រឹត្តិការណ៍រាប់ថយក្រោយនៃពិធីចូលឆ្នាំថ្មីត្រូវបានលុបចោលវិញ បន្ទាប់ពីករណីឆ្លងថ្មីនៃ Covid-19 ត្រូវបានរកឃើញនៅទីក្រុងបាងកក និងខេត្តជុំវិញ។BMA ក៏ស្នើសុំឱ្យកម្មករនៅទីក្រុងបាងកកធ្វើការនៅផ្ទះរយៈពេល១៤ ថ្ងៃខាងមុខនេះ។ស្របពេលជាមួយគ្នានោះដែរ សាលារៀនមួយចំនួននៅទីក្រុងបាងកកបានប្រកាសបិទទ្វារដើម្បីសុវត្ថិភាពរបស់សិស្ស។បច្ចុប្បន្ននេះអាជ្ញាធរសុខាភិបាលកំពុងធ្វើការតាមដានយ៉ាងសកម្មនៅក្នុងការដ្ឋានសំណង់ ភោជនីយដ្ឋាន និងផ្សារចំនួន៤៧២កន្លែង នៅជុំវិញខេត្តសាមុតសាខុន និងបាងកក បន្ទាប់ពីករណីឆ្លងជំងឺ Covid-១៩ ថ្មីចំនួន៦៨៩ ករណីត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងដែលភាគច្រើនទាក់ទងនឹងកម្មករចំណាកស្រុកនៅក្នុងឧស្សាហកម្មនេសាទតាមឆ្នេរ និងផ្សារនៅខេត្តសាមុតសាខន។ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបាងកក។នាយកដ្ឋានប្រយុទ្ធនឹងជំងឺនិយាយថា បច្ចុប្បន្នពួកគេកំពុងតាមរកមនុស្សជាង ១ ម៉ឺននាក់ដែលអាចទាក់ទងជាមួយពលករចំណាកស្រុកដែលឆ្លងជំងឺកូវីដ១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្តរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៨០នាក់និងចំនួនជាសះស្បើយសរុបកើន៨១៧០នាក់ខណៈស្លាប់ថ្មី៥នាក់ (សហការី)
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀតបានមកដល់កម្ពុជាហើយ (សហការី)
សម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ (សហការី)
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា