ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រុម​សកម្មប្រយុទ្ធ​អ៊ិ​ស្លាម​សម្លាប់​មនុស្ស​១៨​នាក់​នៅ​ភាគ​ពាយព្យ​ប្រទេស​នី​ហ្សេ​រី​យ៉ា
Mon,28 September 2020 (Time 08:01 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 501នាក់)

នី​ហ្សេ​រី​យ៉ា ៖ យោ​ធានី​ហ្សេ​រី​យ៉ា​បាន​និយាយថា​ មនុស្ស​១៨នាក់​ត្រូវបាន​គេ​សម្លាប់ បន្ទាប់ពី​ការ​វាយឆ្មក់​លើ​ក្បួន​រថយន្ត​របស់​រដ្ឋាភិបាល​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​។ ​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​របាយការណ៍​នោះបាន​និយាយថា ​ទាហាន៤នាក់ មន្ត្រី​ប៉ូលិស១០នាក់ ​និង​ជន​ស៊ីវិល​៤នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការវាយប្រហារ​សំដៅ​ទៅលើ​មន្ត្រី​រដ្ឋ Borno កាលពី​ថ្ងៃ​សុក្រ​។​

​ក្រុម​រដ្ឋ​អ៊ីស្លាម ​(IS) ​បាន​និយាយថា ​ខ្លួន​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ដោយ​អះអាងថា ​មាន​មនុស្ស ៣០នាក់​ត្រូវបាន​សម្លាប់ ខណៈដែល​យោធា​បាន​ប្រយុទ្ធ​នឹង​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ John John Enenche អ្នកនាំពាក្យ​ទីបញ្ជាការ​ការពារជាតិ​នី​ហ្សេ​រី​យ៉ា​បាន​និយាយថា ​ពួក​សកម្មប្រយុទ្ធ​បានដាក់​ឧបករណ៍​រំសេវ​ផ្ទុះ​(IED)​នៅលើ​ផ្លូវ​ពី​ទីក្រុង Monguno ទៅកាន់​ទីក្រុង Baga​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា ​ក្រោយមក​កងទ័ព​បាន​ចាប់​រថយន្ត​ដឹក​កាំភ្លើង​របស់​ក្រុម​សកម្មប្រយុទ្ធ​និង​បាន​រកឃើញ​រថយន្ត​ប៉ូលីស​ចំនួន​២ គ្រឿង​ដែល​ក្រុម​អ្នក​វាយប្រហារ​បាន​រឹបអូស​បាន​។​

​ក្រុមមន្ត្រី​ទាំងនោះ​បានធ្វើ​ដំណើរ​ដើម្បី​បញ្ចប់​ការរៀបចំ​សម្រាប់​ប្រជាជន​ដែល​ផ្លាស់ប្តូរ​ទីលំនៅ​វិលត្រឡប់​ទៅ​ទីក្រុង Baga វិញ​នៅពេល​ពួកគេ​ត្រូវបាន​គេ​ស្ទាក់ចាប់​។​

​រដ្ឋាភិបាល​បាន​និយាយថា អភិបាលរដ្ឋ Borno គឺ​លោក Babagana Zulum ស្ថិតនៅក្នុង​ក្បួន​រថយន្ត​មុន ហើយ​មិនមាន​បញ្ហា​អ្វី​ទេ។ មនុស្ស​ជាង៣ម៉ឺន​នាក់​ត្រូវបាន​សម្លាប់ និង​រាប់លាន​នាក់​ត្រូវ​ភៀសខ្លួន​ចេញពីផ្ទះ​របស់​ពួកគេ​ដោយសារតែ​ការបះបោរ​របស់​ក្រុម​សកម្មប្រយុទ្ធ​ឥស្លាម Boko Haram។​

​ពួកគេ​បាន​បើក​ប្រតិបត្តិការ​យោធា​របស់​ពួកគេ​ក្នុង​ឆ្នាំ ២០០៩ ហើយ​ការវាយប្រហារ​របស់​ពួកគេ​បាន​រាលដាល​ពី​ភាគ​ពាយ័ព្យ​ប្រទេស​នី​ហ្សេ​រី​យ៉ា​ទៅកាន់​ប្រទេសជិតខាង​ដូចជា ប្រទេស​ឆាដ នី​ហ្សេ​រ និង​កា​មេ​រូ​ន​ជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1335 នាក់
ខែនេះ :
6857 នាក់
3 ខែនេះ :
17757 នាក់
សរុប :
329303 នាក់