នាថ្ងៃពុធអតីតប្រធានគណបក្សសង្រ្គោះជាតិគឺលោក កឹម សុខាបានអំពាវនាវសាជាថ្មីឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លើរូបលោក។លោក កឹម សុខា ត្រូវបានចាប់ខ្លួន នាពេលរាត្រីថ្ងៃទី ២ ឈានចូលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧។ មកទល់ពេលនេះ លោកត្រូវបានដាក់ឲ្យនៅក្រៅឃុំ តែសវនាការលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោកនៅតែបន្តអូសបន្លាយ។កាលពីថ្ងៃពុធលោកបានបង្ហោះសារលើប្រព័ន្ធសង្គមហ្វេសប៊ុកថា៖ «រហូតមកដល់ថ្ងៃនេះ អស់រយៈពេលបីឆ្នាំហើយ ដែលខ្ញុំបាត់បង់នូវសិទ្ធិសេរីភាព ពិសេសសិទ្ធិក្នុងការធ្វើនយោបាយ ដើម្បីបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ»។លោក កឹម សុខា បន្ថែមថា៖ «កាលៈទេសៈនេះខ្មែរគួរតែមានការផ្សះផ្សាជាតិ ឯកភាពជាតិ ហើយខ្ញុំគួរតែមានសិទ្ធិសេរីភាពពេញលេញ ដើម្បីអាចចូលរួមបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរយើង ជាពិសេសចូលរួមរកដំណោះស្រាយទៅលើបញ្ហាប្រឈមដ៏សំខាន់បំផុត គឺជីវភាពប្រជាពលរដ្ឋខ្មែរ ដែលនឹងត្រូវរងផលប៉ះពាល់ដោយសារបញ្ហាសេដ្ឋកិច្ចកម្ពុជាផ្ទាល់ និងឥទ្ធិពលវិបត្តិសេដ្ឋកិច្ចពិភពលោក»។សាររបស់លោក កឹម សុខា បន្តទៀតថា ឆ្លងតាមសវនាការនៅតុលាការកន្លងមក លោកមើលឃើញថាមិនមាន «ភស្តុតាងដាក់បន្ទុកជាក់លាក់និងគ្រប់គ្រាន់» ក្នុងការចោទប្រកាន់លើរូបលោកឡើយ។លោកមានប្រសាសន៍ថា៖ «ដូច្នេះឈរលើស្មារតីខាងលើនេះ រួមទាំងស្មារតីផ្សះផ្សាជាតិ បង្រួមបង្រួមជាតិ ខ្ញុំសូមឲ្យតុលាការពិចារណាទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ និងផ្តល់សិទ្ធិសេរីភាពពេញលេញ ដើម្បីឲ្យខ្ញុំអាចបន្តចូលរួមបម្រើជាតិនិងប្រជាពលរដ្ឋខ្មែរ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាលៈទេសៈនៃស្ថានភាពបច្ចុប្បន្ននេះនិងទៅអនាគត»។សវនាការលើសំណុំរឿងលោក កឹម សុខា បានចាប់ផ្ដើមពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០។ប៉ុន្តែត្រូវបានពន្យារពេលចាប់តាំងពីចុងខែមិថុនាដោយក្រុមមន្ត្រីលើកឡើងថា ជាការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យនៅក្រៅមន្ទីរឃុំឃាំង និងលើកលែងការឃុំនៅផ្ទះនោះ ត្រូវបានគេឃើញថា បានចេញដំណើរទៅទស្សនកិច្ចនៅតាមខេត្តជុំវិញបឹងទន្លេសាប និងបណ្ដាខេត្តផ្សេងទៀត ដូចជាខេត្តកំពង់ចាម និងត្បូងឃ្មុំជាដើម។ ទោះបីលោកត្រូវតុលាការព្រមានដាស់តឿនក្រើនរំឭកពីលក្ខខណ្ឌតម្រូវនៃនីតិវិធីឃ្លាំមើលរបស់តុលាការក្ដី៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្តរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៨០នាក់និងចំនួនជាសះស្បើយសរុបកើន៨១៧០នាក់ខណៈស្លាប់ថ្មី៥នាក់ (សហការី)
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀតបានមកដល់កម្ពុជាហើយ (សហការី)
សម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ (សហការី)
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា