ថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
កម្ពុជា និងកូរ៉េខាងត្បូងរួមគ្នាធ្វើជាម្ចាស់ផ្ទះបើកកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ នៅថ្ងៃទី១៩ មីនា
Tue,16 March 2021 (Time 02:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1016នាក់)

ភ្នំពេញ ៖ កម្ពុជា និងកូរ៉េខាងត្បូងនឹងរួមគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ តាមប្រព័ន្ធអ៊ីនធើណេត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី២ នឹងធ្វើឡើងក្រោមប្រធានបទស្តីពី «ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា អនុប្រធាន ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយលោក ចូហ្សេ ដឺវេណេស្សា ប្រធានស្ថាបនិកអង្គការ ICAPP និងជាសហប្រធានស្ថាបនិក ACC និង លោក ចូរ ប៉ីយ៉ុងចេ (Hon. Cho-byuong Jae) អគ្គលេខាធិការ ICAPP នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំនេះ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

សូមជម្រាបថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់លើផ្នែកវប្បធម៌នេះ មានគោលបំណងប្រមូលផ្តុំនូវអ្នកជំនាញវប្បធម៌ ថ្នាក់ដឹកនាំគំនិត និងអ្នកធ្វើគោលនយោបាយ នៅក្នុងតំបន់ ដើម្បីចែករំលែកទស្សនវិស័យ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើប្រធានបទសំខាន់ៗចំនួនពីររួមមាន៖ ការវិនិយោគលើវប្បធម៌ និងភាពច្នៃប្រឌិត ដើម្បីកំណើនប្រកបដោយបរិយាប័ន្ន និងការលើកកម្ពស់ភាពប្រទាក់ក្រឡាគ្នារវាងវប្បធម៌-នវានុវត្តន៍។

សេចក្តីប្រកាសទីក្រុងភ្នំពេញ (Phnom Penh Declaration) ស្តីពី «កិច្ចសហប្រតិបត្តិការវប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩» នឹងត្រូវបានអនុម័តក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នាសប្តាហ៍នេះ។

គួររំលឹកផងដែរថា កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាស្ថាប័នបុត្រសម្ព័ន្ធរបស់ ICAPP បានប្រារព្ធធ្វើឡើងជាលើកដំបូងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩កន្លងទៅ នៅលើទឹកដីសៀមរាបអង្គរ ជង្រុកវប្បធម៌ និងប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី ព្រមទាំងឥស្សរជនជាន់ខ្ពស់សំខាន់ៗ ជាសមាជិករបស់ ICAPP បុគ្គលថ្នាក់ដឹកនាំ ដែលមានដូចជា លោក មហាម៉ាត់ ជូសុហ្វ ខាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និង បណ្តាថ្នាក់ដឹកនាំរដ្ឋសភាមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន៣៨ប្រទេស ក៏ដូចជាបណ្តាមិត្តមកពីទី្វបអឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង អាមេរិកឡាទីន អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការយូណេស្កូ សរុបប្រមាណ ៨០០រូប។

អង្គការយូណេស្កូបានទទួលស្គាល់ជាផ្លូវការថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ជាដៃគូសហប្រតិបត្តិការល្អក្នុងកិច្ចការវប្បធម៌ ហើយអង្គការទាំងពីរបាននិងកំពុងធ្វើការជាមួយគ្នាលើគម្រោងជាច្រើនរួមមាន ការសិក្សាគោលនយោបាយវប្បធម៌អាស៊ីនៅឆ្នាំ ២០១៩ ដែលជាការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីវប្បធម៌នៅឆ្នាំ២០១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

ករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅការសុីណូ ថ្មពេជ្រ (Daimond casino ) នឹងបោកគ្រា-ប់បែ-កដៃមួយគ្រា-ប់តែសំណាងល្អមិនផ្ទុះ បណ្ដាលអោយសន្ដិសុខម្នាក់រង់របួស... (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ការដឹកជញ្ជូនឈើ ជារៀងរាល់យប់ថ្ងៃ តាមម៉ូតូកែច្នៃជាច្រើនគ្រឿង របស់ក្រុមឈ្មួញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធហាក់គ្មានវិធានការទប់ស្កាត់សោះ. (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី សួ ស្រីមី ប្រធានកណ្តាលផែនជ័យឧត្តម និងជាក្រុមចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃស ស យ ក.រាជធានីភ្នំពេញ បានដឹកនាំសមាជិក សមាជិការ កាន់បិណ្ឌទី៩ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី លើកទឹកចិត្តឱ្យក្រសួងអប់រំ និងវិស័យឯកជនបន្តធ្វើការកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និង ធ្វើបច្ចុប្បន្នកម្ម នៃកម្មវិធីសិក្សា (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី សួ ស្រីមុី ប្រធានកណ្ដាលផែនជ័យឧត្តមចំណុះឲ្យសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជានិងជា ចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃ ស ស យ ក រាជធានីភ្នំពេញ ។ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
427 នាក់
ម្សិលមិញ :
279 នាក់
សប្តាហ៍នេះ :
2026 នាក់
ខែនេះ :
12226 នាក់
3 ខែនេះ :
35138 នាក់
សរុប :
460947 នាក់