ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញសម្ពោធសមិទ្ធផលនានា ក្នុងវត្តសោយ ស្រុកអូររាំងឪ ដែលជាសក្ខីកម្មការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព
Sat,27 January 2024 (Time 05:14 PM)
ដោយ ៖ ហង្សនាគ០១ (ចំនួនអ្នកអាន: 145នាក់)

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធឆ្លង និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្តឧត្ដមរង្សីរស្មីមហាសាមគ្គីសោយរាម ហៅវត្តសោយ
ស្ថិតភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សមិទ្ធផលសាសនាទាំងនេះរួមមាន៖ កុដិថ្ម១ខ្នង ផ្លូវបេតុង ឈាបនដ្ឋាន និងសមិទ្ធផលនានាជាច្រើនទៀត ដែលសរុបថវិកាចំនួន១១៧,១៦៨ដុល្លារសហរដ្ឋអាមេរិក។ ឯកឧត្តមបណ្ឌិត អ៊ាងសុផល្លែត បានបញ្ជាក់ថា នេះជាសក្ខីកម្ម នៃការរីកចម្រើននៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តមបណ្ឌិត បានរំលឹកថា ក្នុងសម័យរបបប្រល័យពូជសាសន៍ ប៉ុល ពត ១៩៧៥-១៩៧៩ ប្រជាពលរដ្ឋ ដែលប្រតិបត្តិគ្រប់សាសនាត្រូវបានប៉ះពាល់ដោយសាររបបនេះ។ គ្រប់ការប្រតិបត្តិសាសនាទាំងអស់ត្រូវបានបិទ ហើយសមិទ្ធផលសាសនាជាច្រើនត្រូវបានបំផ្លាញ។ ក្រោយការដួលរលំនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ បានបញ្ចប់សង្គ្រាមទូទាំងផ្ទៃប្រទេស ធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់សាសនាទាំងអស់បានរួចផុតពីការស្លាប់។

ការបញ្ចប់សង្គ្រាមនេះ បានស្រោចស្រង់ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពជ្រើសរើសសាសនា ហើយទោះ បីថាសាស នាព្រះពុទ្ធត្រូវបានកំណត់ថាជាសាសនារបស់រដ្ឋក៏ដោយ រដ្ឋាភិបាលកម្ពុជាបានជំរុញ និងលើកកម្ពស់គ្រប់សាសនាទាំងអស់ ឱ្យចូលរួមចំណែកក្នុងការអប់រំបរិស័ទឱ្យដើរលើមាគ៌ាល្អត្រឹមត្រូវ។ នេះជាអ្វីដែលបានចូលរួម ក្នុងការថែរក្សានូវភាពសុខសាន្តក្នុងជំនឿសាសនាចំពោះអ្នកកាន់សាសនាផ្សេងគ្នា ឱ្យចៀសផុតពីការ បំផ្លាញ។ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តនូវប្រពៃណី និងគោលនយោបាយដែលរាជរដ្ឋាភិបាលនៅក្នុង ៤០ឆ្នាំជាងនេះ គោរពប្រតិបត្តិ និងបន្តជំរុញ បើកសិទ្ធិសេរីភាព និងធានាសិទ្ធិសេរីភាពដល់គ្រប់សាសនាទាំងអស់ ដើម្បីថែរក្សាការពារសុខដុមរមនីយកម្មសាសនានេះ ឱ្យល្អស្ថិតស្ថេរជានិច្ចនិរន្តរ៍៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បន្ដយុទ្ធនាការដាំកូនឈើ ១ម៉ឺន៥ពាន់ដើម នៅខេត្តឧត្តរមានជ័យ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាល ដែលបង្កឱ្យមានហានិភ័យ និងបញ្ហាផ្សេងៗមកលើប្រជាពលរដ្ឋខ្មែរ។ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រមុខរាជរដ្ឋាភិបាល ដែលបង្កឱ្យមានហានិភ័យ និងបញ្ហាផ្សេងៗមកលើប្រជាពលរដ្ឋខ្មែរ។ ()

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋបន្ដឆ្លងដែន ខុសច្បាប់តាមច្រករបៀងភ្នំដី សង្ស័យថាមានអ្វីបិទបាំងទើបមិនមានចំណាត់ការ..! (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ កម្ពុជាត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធក្នុងការថែទាំសុខភាពសមុទ្រ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
1056 នាក់
សប្តាហ៍នេះ :
2699 នាក់
ខែនេះ :
14331 នាក់
3 ខែនេះ :
35348 នាក់
សរុប :
436266 នាក់